ម៉ីនុយ
ព័ត៌មានទូទៅ
ព័ត៌មានសង្គម
ព័ត៌មានអន្តរជាតិ
កីឡា
សេដ្ឋកិច្ច
បច្ចេកវិទ្យា
វីដេអូ
ចំណេះដឹងទូទៅ
នយោបាយ
សិល្បៈនិងវប្បធម៌
ស្តាប់តន្ត្រី
ភាពយន្ត
ព័ត៌មានល្បែងកំសាន្ត
តារា
Lifestyle
នារី
បុរស
ទេសចរណ៍
រថយន្ត
Picpost
អំពីយើងខ្ញុំ
បាញ់៩គ្រាប់ចំក្បាល ព្រោះចរាចរណ៍ប៉ះគ្នា ទាស់សម្តី...
ព័ត៌មានសង្គម
ថ្ងៃពុធ ទី30 ខែធ្នូ ឆ្នាំ2020 ម៉ោង 4:44 នាទី ល្ងាច
ចែករំលែក
បងប្អូនដែលចូលចិត្តញាំបាយមានបាក់ទូកជាប់ប៉ុសិច្បាស់ជាស្គាល់គាត់ហេីយ
លោកស័ក្ត៤កន្លះ រ៉េត ស៊ីណែត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ត្រូវគេបាញ់សម្លាប់ ជាច្រេីនគ្រាប់
ភ្នំពេញ ៖ នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល ម្នាក់ ត្រូវបានគេបាញ់សម្លាប់ នៅវេលា ម៉ោង១២និង៣០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០ ត្រង់ចំណុចមុខផ្ទះសំណាក់ សាំង ហ៊រទៀន នៅតាមបណ្តោយ មហាវិថីសហពន្ធរុស្សុី ជាប់របងព្រលាន យន្តហោះ អន្តរជាតិភ្នំពេញ ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់ មានឈ្មោះ រ៉េត សុីណែត (ហៅញ៉ក់) ភេទប្រុស អាយុ៤០ឆ្នាំ មានមុខរបរ នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិត ស្រាល រាជធានីភ្នំពេញ ជិះរថយន្តម៉ាក Ford Raptor ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BD-3738 ចំណែកជនដៃដល់ ជិះរថយន្តម៉ាក Lexus RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប2A-4546 ។
តាមសម្ដីបុរសម្នាក់ បានរៀបរាប់ប្រាប់ឲ្យដឹងថា ដំបូងឡើយគាត់បានឃើញរថយន្តជនរងគ្រោះ បើកតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តជនដៃដល់ បានបើក ស្របទិសគ្ន បានមកបុកចំគូថរថយន្តជនរងគ្រោះ ផ្នែកខាងក្រោយ បណ្ដាលឲ្យបែកស្តុប និងឆ្កូតកាងបន្តិចបន្តួច ។
ប្រភពបន្តថា ភាគីទាំងពីរ ក៏ចុះសម្របសម្រួលគ្នា ដោយ មិនមានការជជែក តឹងសរសៃកនោះទេ គ្រាន់តែភាគីខាងរថយន្តហ្វត ឱ្យខាងរថយន្តបង្ក យកទៅជួសជុល អោយស្អាតដូចដើមវិញ តែប៉ុណ្ណោះ ។ ស្រាប់តែពេលនោះ ភាគីជនដៃដល់ម្នាក់ បានឡើងលើរថយន្ត បញ្ឆេះម៉ាសុីន និងបក្ខពួក២នាក់ទៀត បានដកកាំភ្លើងខ្លី បាញ់ជនរងគ្រោះចំនួន៩គ្រាប់ បណ្ដាលឱ្យត្រូវចំក្បាល ចំដើមទ្រូង និងពោះបានស្លាប់ ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ ។
បច្ចុប្បន្នកម្លាំង សមត្ថកិច្ចកំពុងតែស្រាវជ្រាវ តាមចាប់ជនដៃដល់ ដើម្បីយកមកផ្តន្ទាទោស តាមផ្លូវច្បាប់៕
ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។
ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ
Share
អត្ថបទប្រហាក់ប្រហែល
មនុស្សជាង ៦៦០.០០០ នាក់បានឆ្លង Covid-19 នៅលើពិភពលោកក្នុងរយៈពេល ២៤ ម៉ោង
3 ខែមុន
ដំណឹងរីករាយ ! សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ធ្វើតេស្តសំណាក «អវិជ្ជមាន»... សូមកុំឲ្យកម្ទេចភ្លើងក្លាយជាអគ្គីភ័យ
3 ខែមុន
ក្រសួងសុខាភិបាល ចូលរួមសម្លាប់មេរោគកូវីដ-១៩ មុនបើក មហាសន្និបាតលើកទី ២៥ របស់គណៈមេធាវីកម្ពុជា
4 ខែមុន
ជួយសែរលើកទឹកចិត្តពួកគាត់ នេះជាវីរភាពមិនអាចកាត់ថ្លៃបាន ប្តូរជីវិតដើម្បីអភិរក្សប្រាសាទអង្គរ ដើម្បីកូនខ្មែរជំនាន់ក្រោយ
4 ខែមុន
សម្តេចសង្ឃនាយក នន្ទ ង៉ែត ណែនាំឱ្យចាប់ផ្សឹកព្រះតេជគុណ ឡុង ចន្ថា
9 ខែមុន
កុំបំភ្លៃការពិត ! លោក ហ៊ុន ម៉ានី បកស្រាយរឿងរូបថតឈរជាប់លោក សួស យ៉ារ៉ា
3 ខែមុន
ពាណិជ្ជកម្ម
អត្ថបទថ្មីៗ
អត្ថបទពេញនិយម