នៅ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP ការ​នាំ​ចេញពី​កម្ពុជា ​ទៅកាន់​អង់គ្លេស​រំពឹង​ នឹង​កើនឡើង​

សេដ្ឋកិច្ចថ្ងៃអង្គារ៍ ទី29 ខែធ្នូ ឆ្នាំ2020 ម៉ោង 6:03 នាទី ល្ងាច

ភ្នំពេញ ៖ ​អ្នក​នាំចេញ​នៅ​កម្ពុជា បាន​លើក​ឡើងថា ​នៅ​ឆ្នាំ​២០២១​ខាងមុខ​ ការ​នាំ​អង្ករ​ចេញទៅ​កាន់​ទីផ្សារ​ប្រទេស​អង់គ្លេស​ សង្ឃឹមថា​ នឹង​ល្អប្រសើរ ​ខណៈដែល​ក្នុង​មួយឆ្នាំៗ​អង្ករ​កម្ពុជា​បង្ហាញ​វត្តមាន​លក់​នៅ​ប្រទេស​នេះ​ ចន្លោះ​ប្រមាណ ៣​ទៅ​៤​ម៉ឺន​តោន​។

 

លោក លុន យ៉េ​ង អគ្គលេខាធិការ នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានថ្លែង​​​​ប្រាប់​ទូរទស្សន៍​ព័ត៌មាន ប៊ី​ធី​វី នៅ​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២០​ថា ទាក់ទង​ការប្រកាស​របស់​ក្រសួងពាណិជ្ជកម្ម​ អំពាវ​នាវ​ឱ្យ​អ្នក​នាំ​ចេញ​ ត្រូវ​មក​ធ្វើការ​ស្នើសុំ​វិញ្ញាបនបត្រ​បញ្ជាក់​ដើមកំណើត​ទំនិញ​ទម្រង់ ​អេ (CO FORM A) គឺជា​ការល្អ ​ដើម្បី​បញ្ជាក់​ប្រភព​ដើម​កំណើត​ទំនិញ​ដែល​នឹង​ត្រូវ​នាំចេញ​ទៅកាន់​អង់គ្លេស​ ដោយ​រួច​ពន្ធ​ចាប់ពី​ដើមខែ​មករា ​ឆ្នាំ​២០២១​តទៅ​។

លោក​ បន្តថា អង់គ្លេស​ចាកចេញ​ពី​សហគមន៍​​អឺរ៉ុប (​អ៊ី​យូ​) ​ការផ្តល់​ប្រពន្ធ​អនុគ្រោះ​ពន្ធ ​ដាប់​ប៊​ល​យូ​ធី​អូ (WTO) ​មិន​ជា​រឿង​អី្វ​ផ្សេង ​ឬ​ ថ្មី​នោះទេ ​ហើយ​ការ​ស្នើសុំ​វិញ្ញាបនបត្រ​បញ្ជាក់​ដើមកំណើត​ទំនិញ នេះ​ជា​ការ​គោរព​តាមច្បាប់​ពាណិជ្ជកម្ម​។

ពាក់ព័ន្ធ​នឹង​ការ​អំពាវនាវ​របស់​ក្រសួងពាណិជ្ជកម្ម​ខាងលើ គឺ​បន្ទាប់ពី​ក្រសួងពាណិជ្ជកម្ម​អន្តរជាតិ​ចក្រ​នៃ​ភព​អង់គ្លេស ​បាន​ប្រកាស​ជា​ផ្លូវ ​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ទាំង​៤៧ ​ដែល​រួមមាន​កម្ពុជា ​គឺ​នឹង​ទទួល​បាន​ការអនុគ្រោះ​ពន្ធ (GSP) ​ក្នុងនោះ ​កម្ពុជា​ ត្រូវ​បាន​ចាត់​ថ្នាក់​ក្នុង​ក្របខ័ណ្ឌ​នៃ​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ ដូច្នេះ​ រាល់​ការ​នាំ​ចូល​ពី​កម្ពុជា​នឹង​ត្រូវ​រួច​ពន្ធ ​ជាមួយ​អត្រាពន្ធ​ស្មើ​សូន្យ​រាល់​គ្រប់​មុខទំនិញ លើកលែងតែ​អាវុធ​៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម