ថៃ​ ហាម​សកម្មភាព​កម្សាន្ ត​នៅ​ទីក្រុង​បាងកក​ និង រាយការណ៍​ករណី​ស្លាប់​ដោយសារ​ ​COVID-19 ​

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី29 ខែធ្នូ ឆ្នាំ2020 ម៉ោង 5:51 នាទី ល្ងាច

​ថៃ៖ ប្រទេស​ថៃ​បាន​ប្រកាស​ពី​ការ​ស្លាប់ ​ដោយសារ​វីរុស​កូ​រ៉ូ​ណា​លើកដំបូង​របស់​ខ្លួន ​ក្នុង​រយៈ​ពេល​ជិត ២​ខែ​ និង​បាន​រឹត​បន្តឹង​ការ​រឹតត្បិត​លើ​អាជីវកម្ម​កម្សាន្ត​នានា​ នៅ​ក្នុង​រាជធានី​របស់​ខ្លួន​កាលពី​ថ្ងៃ​ច័ន្ទ ក្នុង​គោលបំណង​ទប់ស្កាត់​ការ​ផ្ទុះ​រាលដាល​ ដែល​បាន​គ្របដណ្ដប់​លើ​ខេត្ត​ជាច្រើន​ ជាង​ពាក់កណ្ដាល​របស់​ប្រទេស​នេះ​។

 

​ក្រុម​អាជ្ញាធរ​បាន​បញ្ជាក់​ពី​ការ​ឆ្លង​ថ្មី​ចំនួន ១៤៤ករណី​កាលពី​ថ្ងៃ​ច័ន្ទ​ ខណៈ​ដែល​ការ​ឆ្លង​ជា​ក្រុម​ថ្មី​បាន​កើត​ចេញ​ពី​ការ​ផ្ទុះ​ដ៏​ធំ​បំផុត​របស់​ខ្លួន​ ដែល​ជំរុញ​ឲ្យ​មាន​ការ​ហាម​ប្រាម​នៅ​ក្នុង​ទីក្រុង​បាងកក ​លើ​អាជីវកម្ម​ភ្នាល់​ប្រាក់ និង​ការ​បិទ​សកម្មភាព​កម្សាន្ត​កណ្ដាល​អធ្រាត្រ​សម្រាប់​រង្គ​សាល ក្លឹប​រាត្រី និង​កន្លែង​ក​ប្រគំ​តន្ត្រី​រហូតដល់​ថ្ងៃ​ទី​៤ មករា ២០២១​។​ វិធានការ​តឹងរ៉ឹង​នៅ​ទីក្រុង​បាងកក​ អនុវត្ត​តាម​បទបញ្ជា​ស្រដៀង​គ្នា​នៅ​ក្នុង​ខេត្ត​ចំនួន ៤៣ ដែល​មាន​ករណី​ឆ្លង​ចាប់​តាំង​ពី​ការ​ផ្ទុះ​ឡើង​ដ៏​ធំ​មួយ​ ត្រូវ​បាន​គេ​រក​ឃើញ​កាលពី ១១​ថ្ងៃមុន​ក្នុងចំណោម​ពលករ​ចំ​ណាក​ស្រុក​ នៅ​ឯ​ផ្សារ​លក់​អាហារ​សមុទ្រ​មួយ​នៅ​ខេត្ត​សាមុត​សា​ខន ដែល​ជា​ខេត្ត​ស្ថិត​នៅ​ក្បែរ​រាជធានី​បាង​កក​។

​ករណី​ឆ្លង​ជា​ក្រុម​មួយ ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ខេត្ត​រ៉ាក់យ៉ង​ភាគ​ខាងកើត ដែល​បាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​បន​ល្បែង​មួយ​កន្លែង ​ដោយមាន​ការ​ឆ្លង​ចំនួន ៩២​នាក់ក្នុង​រយៈពេល ៣​ថ្ងៃ ​និង​ករណី​ស្លាប់​ម្នាក់​គឺ​បុរស​វ័យ​ ៤៥ឆ្នាំ​។​ រដ្ឋាភិបាល​បាន​រាយការណ៍​កាលពី​ថ្ងៃ​ច័ន្ទ​ថា​ មាន​ករណី​ឆ្លង​ថ្មី​នៃ Covid-19 ចំនួន​ ១៥៥​នាក់ ក្នុង​នោះ​មាន​ករណី​ឆ្លង​ក្នុង​ស្រុក​ចំនួន​ ១៣៤នាក់, ១១​នាក់​ជា​កម្មករ​ចំណាកស្រុក និង ​១០នាក់​ជា​អ្នក​ដែល​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​នៅ​ពេល​ទៅ​ដល់ ដែល​នាំ​ឲ្យ​អ្នក​ឆ្លង​សរុប​កើន​ឡើង​ដល់ ៦,៤៤០នាក់​ និងអ្នក​ស្លាប់​ហក់​ឡើង​ដល់ ៦១នាក់៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម